វេលាដ៏អាម៉ាស់ចារជាប្រវត្តិសាស្ត្ររបស់តារាកូរ៉េ ពេល​កាច់រាងលើកម្រាលព្រំក្រហម

ជាទូទៅ​តារា​កូរ៉េ​ តែង​ប្រុង​ប្រយ័ត្ន​ជានិច្ច​នូវ​កាយវិការ​មួយ​ចំនួន​ដែល​ពួក​គេ​បង្ហាញ​ចេញ​នៅ​ទី​សាធារណៈ​ ​ឬ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ ពិសេស​ពេល​មាន​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម។ កន្លែង​នោះ​ គឺ​ជា​ទី​ដែល​តារា​សម្ដែង​ តារាចម្រៀង​ ម៉ូដែល ​មាន​ឱកាស​បញ្ចេញ​មន្តស្នេហ៍​ទីកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ដូចជា​មហាជន​ជា​ច្រើន។ ប៉ុន្តែ​ទីនោះ​ ក៏ជា​កន្លែង​ដែល​តារា​ទាំង​នោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដែរ។

ទាក់ទង​នឹង​ចំណុច​នេះ​ ក៏​មាន​តារា​មួយ​ចំនួន​បាន​ក្លាយ​ជា​ប្រធាន​បទ​ធំៗ​ប្រចាំ​បណ្ដាញ​ផ្សព្វផ្សាយ​ និង​ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​រ៉ាវ​អាម៉ាស់​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ពិភព​សិល្បៈ​កូរ៉េ។

១. តារាសម្ដែង​ Oh In Hye

បង្ហាញ​ខ្លួន​ជាមួយ​រ៉ូប​ពណ៌​ក្រហម​ដ៏​សិចស៊ីកាល​ពី​ឆ្នាំ ២០១១ In Hyeត្រូវ​បណ្ដាញ​សារព័ត៌មាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ឈុត​សិចស៊ី​មួយ​សម្រាប់​នោះ​ ក៏​រង​នូវ​ពាក្យ​រិះគន់​គួរ​សម​ដែរ ព្រោះ​វា​សឹង​តែ​លេច​ចេញ​ផ្នែក​សំខាន់​ល្វែង​លើ​នៃ​រាង​កាយ​នាង​ទៅ​ហើយ។

២. តារាសម្ដែង​ Lee Chae Young

អំឡុង​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ Seoul Drama Awards ឆ្នាំ ២០១០ តារាសម្ដែង​ Lee Chae Young ក៏​បាន​ក្លាយ​ជា​តារា​ស្រី​ដែល​មាន​មុខ​លើ​សារព័ត៌មាន​ជា​ច្រើន​ដោយសារ​ឈុត​សិចស៊ី​របស់​នាង​នៅ​ថ្ងៃ​នោះ​ដែរ។

៣. តារាសម្ដែង Ha Na Kyung

ចំណែក​ តារា​ស្រី​រូបនេះ​វិញ​ មិនត្រឹម​តែ​ចំហ​ល្វែង​លើ​ទេ ថែម​ទាំង​បង្ហាញ​សាច់​ភ្លៅ​សខ្ចី​ទៀត។ គ្រប់​គ្នា​ គ្រាន់​តែ​ឃើញ​ឈុត​រប​ស់​នាង​ភ្លាម​ ពួកគេបុក​ពោះ​ជំនួស​បាត់​ទៅ​ហើយ​ ថា​ប្រសិន​ដើរ​មិនស្រួល​អាច​ក្រឡាច់​ជើង​ដួល​បាន។

ទីបំផុត​អ្វី​ដែល​បាន​គិត​ក៏​កើត​ឡើង​មែន គឺ​ Na Kyung បាន​ជំពប់​ជើង​ដួល​ រហូត​លេច​ចេញ​ដើមទ្រូង នៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្នា។

៤. តារាសម្ដែង​ Yeo Min Jung

ដោយសារ​រ៉ូប​របស់​ខ្លួន​សិចស៊ី​ពេក​ Min Jung ខំ​យក​ស្កុត​មក​បិទ​នៅ​កៀន​ឃ្លៀក​ និងកន្លែង​ឆែក​នៅ​លើ​ភ្លៅ ប៉ុន្តែ​យ៉ាងណា​វា​នៅ​តែ​មិន​អាច​លាក់​ពី​ភ្នែក​មហាជន​ នូវ​កន្លែង​បិទ​បាំងបាន។

៥. តារា​សម្ដែង​ Lee Jin Joo

ទោះ​បី​ធាត់​មែន​ ប៉ុន្តែ​តារាស្រី​រូប​នេះ​ចូលចិត្ត​ជ្រើស​រ៉ូប​សិច​ស៊ី​មក​ស្លៀក​ណាស់។ ត្បិត​ពេល​ខ្លះ​ នាង​ត្រូវ​ដួល​ទាក់​ជើង​ដោយសារ​ឈុត​ទាំង​នោះ​ ក៏​នាង​ពេញចិត្ត​នឹង​ស្លៀក។

៦. តារាសម្ដែង​ Nancy Lang

កាល​ពី​ពេល​ថ្មីៗ​នេះ​ Nancy បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​បើក​ភ្នែក​ធំៗ​ ដោយសារ​វត្តមាន​ក្នុង​កម្មវិធី​ Bucheon International Fantastic Film Festival 2018។

បង្ហាញ​ខ្លួន​នៅ​ពេល​នោះ​ នាង​ជ្រើស​យក​ឈុត​ខ្មៅ​ ចំហ​ទ្រូង​ស្លៀក​គ្មាន​ញញើត​ បង្អួត​ភ្នែក​មហាជន។

៧. តារាសម្ដែង​ Goo Hye Sun

សម្រាប់​តួ​ឯក​ស្រី​ក្នុង​រឿង​ “Boys Over Flower” នេះ​វិញ​ មិន​បាន​បង្ហាញ​ខ្លួន​ជាមួយ​សភាព​សិចស៊ី​ទេ ប៉ុន្តែ​ការ​តុបតែង​មុខ​មាត់​របស់​នាង​ទៅ​វិញ​ទេ ដែល​នាំ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍។ Hye Sun ផាត់​មុខ​ស​ស្គុះ​ បន្ថែម​ជាមួយ​ក្រែម​ពណ៌​ឈាម​ជ្រូក​មិន​ធ្លាប់​ឃើញ​ពី​មុន។ លើស​ពី​នេះ​ បើ​ក្រឡេក​មើល​រាង​របស់​នាង​ ក៏​ដូចជា​មាន​សាច់​មាន​ឈាម​ជាង​មុន​ដែរ ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​គិត​ថា​ នាង​មាន​ទម្ងន់៕