រថយន្តដឹកទឹកកកមួយគ្រឿង មានបញ្ហាបច្ចេកទេស ដាច់ទូសង្កត់ចូលផ្ទះប្រជាពលរដ្ឋ រត់សឹងតែមិនទាន់!

(ខេត្ត​ព្រះសីហនុ)៖មានករណីរថយន្តដឹកទឹកកកមួយគ្រឿង មានបញ្ហាបច្ចេកទេស បានធ្លាក់ទូផ្ទុកនៅខាងក្រោយ ចូលផ្ទះប្រជាពលរដ្ឋធ្លាក់មកសង្កត់លើម៉ូតូមួយគ្រឿង និងខូចខាតសម្ភារៈមួយចំនួន។

ករណីខាងលើនេះកើតឡើងនៅម៉ោង២ៈ៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ​ឆ្នាំ២០១៩ នៅជិតសាលាឆទាន ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើង ដោយសារតែរថយន្តដឹកទឹកកកមួយគ្រឿងនេះ មានបញ្ហាបច្ចេកទេស ទើបបណ្តាលឲ្យរបូតទូផ្ទុកខាងក្រោយ ធ្លាក់ចូលទៅផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតម៉ូតូនិងសម្ភារៈខ្លះទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ៕