ករណីធ្វើអត្តឃាត!!! បុរសម្នាក់មានជំងឺសរសៃប្រសាទរុាំរ៉ៃជាប់ខ្លួនបាន ចង.ក សម្លាប់ខ្លួន

(តាកែវ)៖ មានករណីចង.កសម្លាប់ខ្លួន ដោយយកធាងចេក នៅជាប់និងដើមមកចង.ក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៦និង៣៥នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិអំពិលកើត ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ជនរងគ្រោះមានឈ្មោះ ប៉ិច ភារុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ លោកមេឃុំ លោកគ្រូពេទ្យឃុំ លោកមេភូមិ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.កសម្លាប់ខ្លួនពិតប្រាកដមែន។ មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ។

បច្ចុប្បន្នសព កម្លាំងនគរបាល បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕