BREAKING NEWS: អគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់រថយន្ដ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍បាញ់ពន្លត់

(ភ្នំពេញ)៖ ខណៈពេលនេះអគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់រថយន្ដមួយកន្លែង នាវេលាម៉ោងជាង១ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវ១០៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នេះបើតាមលោក ហ៊ួ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។

នៅពេលនេះកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យកំពុងចេញជួយអន្ដរាគមន៍៕ប្រភព Freshnews