ឃាត់ខ្លួនមុខសញ្ញា គ្រឿងញៀនម្នាក់ រួមនិងវត្ថុតាងម្សៅក្រាមពណ៌ស ១៤កញ្ចប់

(ធិ៍សាត់៌)៖ មុខសញ្ញារក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនម្នាក់រួមនឹងវត្ថតាង មានម្សៅក្រាមពណ៏សចំនួន ១៤ កញ្ចប់ និងទូរស័ព្ទដៃម៉ាកIphone ១គ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៦៖៤៨នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរស្រុកភ្នំក្រវាញបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះឆែម ស្រីភួងហៅម៉ាប់ភេទស្រីអាយុ ២៤ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា បច្ចប្បន្នជនសង្ស័យរួមនិងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពុងបំពេញនិតិវិធី ដើម្បីបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្ត ៕