មកមើលពិធីបុណ្យបង្ហោះខ្លែងអន្តរជាតិ ដែលអ្នកពុំធ្លាប់ឃើញពីមុនមក ធានាថាពិតជាពិសេស ប្លែកភ្នែកជាក់ជាពុំខាន

ចិន៖ មានភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ បានមកខេត្តសានដុង ដើម្បីចូលរួមពិធីបុណ្យបង្ហោះខ្លែងអន្តរជាតិ Weifang International Kites Festival ដ៏វិសេសវិសាលនេះ។

ពិធីបុណ្យបង្ហោះខ្លែងនេះត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ហើយពិតជាមានការគាំទ្រពីសំណាក់មនុស្សជាច្រើន។ ដោយពិធីបុណ្យនេះតែងតែធ្វើឡើងក្នុងទីក្រុង Weifang ជារៀងរាល់ថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ហើយត្រូវបានមនុស្សម្នាប្រារព្ធវាឡើងចាប់តាំងពីឆ្នាំ១៩៨៤ មកដល់ពេលបច្ចុប្បន្នជាហូហែមកម្ល៉េះ។

ដោយកាលពីថ្ងៃទី២០កន្លងទៅនេះ មានអ្នកចូលរួមពិធីបុណ្យដ៏ពិសេសនេះប្រមាណ ១២០,០០០នាក់ ហើយបានបង្ហោះខ្លែងជាង ១០,០០០ខ្លែងពីបណ្តាប្រទេសទាំង៦០ខុសៗគ្នា។

ក្នុងមហាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ យើងសង្កេតឃើញថាមានខ្លែងដ៏ស្រស់ស្អាតជាច្រើន រួមមាន ខ្លែងរូបជ្រូកប៉ាជេ ស៊ុនអ៊ូខុន ត្រី នាគ និងរូបពិសេសៗជាច្រើនផ្សេងទៀត។