ប្រទះឃើញសាកសពក្នុងស្រះទឹក!!! បុរសម្នាក់បាត់១ថ្ងៃ ស្រាប់តែប្រទះឃើញ ស្លាប់ក្នុងទឹកស្រះ !

(ពោធិ៍សាត់)៖ មានករណីប្រទះឃើញ បុរសម្នាក់ដេកស្លាប់ ក្នុងទឹកស្រះក្បែរផ្ទះរបស់អ្នកស្រុក បង្កឲ្យមានការភ្ញាក់ផ្អើល នៅភូមិចម្ការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។

ជនរងគ្រោះមានឈ្មោះ ប៉ក់ ខា ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិឃុំកើតហេតុ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានបាត់ដំណឹងពីផ្ទះពេញមួយថ្ងៃ លុះដល់ថ្ងៃកើតហេតុឈ្មោះ ហែន ធឿន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិវាលឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានដើរទៅស្រះគាត់ បម្រុងដងទឹក ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ក្នុងទឹកស្រះ ក៏ផ្អើលស្រែកឆោឡោឲ្យគេឯងជួយ និងរាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យ។

សមត្ថកិច្ចសន្និដ្ឋានថា ដោយសារជនរងគ្រោះស្រវឹងស្រា ហើយចុះងូតទឹក ក៏ខ្យល់គគាំងបេះដូងស្លាប់តែម្តង រួចបានប្រគល់សពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕