ករណីធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន!!! ចង.កសម្លាប់ខ្លួន សង្ស័យវិបត្តិស្នេហាត្រីកោណ តាមChat Facebook!!!

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ ជាម្ចាស់ហាង «ណាផា សាឡន» បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន​ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចំណុចហាងអ៊ុតសក់យីហោ «ណាផា សាឡន» ផ្ទះលេខ ៤១២ ផ្លូវលេខ៣៥១ ភូមិតាងូវកណ្តាល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលស្លាប់មានឈ្មោះ ថន គឹមស្រស់ អាយុ៣៤ឆ្នាំ មុខរបរជាម្ចាស់ ហាងអ៊ុតសក់យីហោ «ណាផា សាឡន» មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា គេឃើញជនរងគ្រោះ បានអង្គុយផឹកស្រាបៀរ អស់ចំនួន ២កំប៉ុង នៅក្នុងហាងមួយកន្លែងដោយនិយាយឆ្លើយឆ្លង តាមឆាតជាមួយបុរសម្នាក់បណ្តើរ និង យំបណ្តើរ។ លុះដល់យប់ឡើងក៏ចូលដេកជាមួយប្តីនៅក្នុងបន្ទប់ជាធម្មតា លុះព្រឹកឡើងនៅពេលដែលប្តីងើបរៀបចំទៅធ្វើការ ក៏ស្រាប់តែឃើញប្រពន្ធចងកជាប់នឹងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ និងសង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ ព្រោះកន្លងមកនាងតែងតែបានឆាតតាម ទូរស័ព្ទទាក់ទងជាមួយប្រុសផ្សេង ក្បត់ប្តីខ្លួនឯង និងមានវិបត្តិធ្ងន់ធ្ងរទើបបានជាសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និង កូនប្រុស ស្រី តូចៗទាំង ៣នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាចង.កសម្លាប់ខ្លួនពិតមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕