ក្រសួងអប់រំបានចេញ សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញអតីតនិស្សិតកម្ពុជា ដែលធ្លាប់បានទៅសិក្សានៅអតីតសហភាពសូវៀត (អាស៊ែបៃហ្សង់) កាលពីទស្សវត្សរ៍ ៨០

ភ្នំពេញ៖ យោងតាម លិខិតលេខ ២៦៧១ អរ.កបទ.សអ ចុះថ្ងៃព្រហស្បត៌ ៨រោច ខែផល្គុន ឆ្នាំចរ សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី ២៨​ ខែមីនា​ ឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។  ​

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់អតីតនិស្សិតកម្ពុជា ដែលធ្លាប់បានទៅសិក្សានៅសហភាពសូវៀត (អាស៊ែបៃហ្សង់) កាលពីទស្សវត្សរ៍ ៨០ ទាំងអស់ឱ្យបានជ្រាបថា ៖ យោងតាមស្មារតី នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា-អាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ភាគីអាស៊ែបៃហ្សង់ បានស្នើឱ្យមានទំនាក់ទំនងរវាងភាគីអាស៊ែបៃហ្សង់ ជាមួយក្រុមនិស្សិតកម្ពុជា ដែលធ្លាប់បានទៅសិក្សានៅសហភាពសូវៀត (អាស៊ែបៃហ្សង់) កាលពីទស្សវត្សរ៍ ៨០ ។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានទៅសិក្សានៅប្រទេសអាស៊ែបៃហ្សង់ មេត្តាចូលរួមចុះឈ្មោះនៅនាយកដ្ឋានវប្បធម៌ និងអាហារូបករណ៍ អគារលេខ ៨០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ (ស្ថិតក្នុងទីស្តីការក្រសួង) ឬតាមរយ:អ៊ីម៉ែល sothinak@yahoo.com និងទូរស័ព្ទលេខ ០៩២ ៩៧៦ ២៥៨ ឱ្យបានឆាប់ ដើម្បីក្រសួងរៀបចំបញ្ជីឈ្មោះ បញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានវិធានការបន្ត ។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៕