នេះជារូបថតអ្នកបំផ្ទុះគ្រាប់បែក ២នាក់បងប្អូន ដែលបានចូលរួមក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅស្រីលង្កា

ស្រីលង្កា៖ ទាំងនេះគឺជារូបភាពដំបូងនៃអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទាំង ២នាក់ បងប្អូន ដែលជាចំណែកនៃការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាង ៣០០នាក់ និងរបួសមិនក្រោម ៤០០នាក់​ កាលពីថ្ងៃអាទិត្យកន្លងទៅនៅថ្ងៃបុណ្យអ៊ីស្ទើ។ បងប្អូនប្រុសទាំង ២នាក់ គឺមកពីគ្រួសារអ្នកមានទ្រព្យសម្បត្តិ ដោយពួកគេមានឈ្មោះថា Inshaf និង Ilham Ibrahim ។ មុនពេលកើតហេុតតាមរយៈភស្តុតាងនៃកាមេរ៉ា CCTV បានឱ្យដឹងថា ពួកគេបានដើរចូលទៅក្នុងសណ្ឋាគារ Shangri-La និង Cinnamon Grand ហើយបានបំផ្ទុះគ្រាប់បែកពេលភ្ញៀវដទៃទៀតកំពុងញ៉ាំអាហារពេលព្រឹក។
ការវាយប្រហាររបស់ពួកគេបានធ្វើឱ្យមានជនបរទេសយ៉ាងហោចណាស់ចំនួន ៤១នាក់ រួមទាំងអ្នកទេសចរអង់គ្លេសចំនួន ៨នាក់ ដែលក្នុងនោះមាន ៣នាក់ ជាកុមារ។ ប៉ុន្មានម៉ោងក្រោយមក ខណៈដែលប៉ូលីសបានវាយឆ្មក់ផ្ទះរបស់ពួកគេនៅក្នុងសង្កាត់មួយនៃទីក្រុង Colombo ភរិយាដែលកំពុងមានផ្ទៃពោះរបស់ជនល្មើស Ilham នាង Fatima បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត សម្លាប់កូន ៣នាក់ និងមន្ត្រី ៣នាក់ ទៅជាមួយ៕