ចិនគ្រោងបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មកម្ពុជា-លាវនីង នៅព្រះសីហនុ

(ភ្នំពេញ)៖ ប្រតិភូខេត្តលាវនីងនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និង​សួន​ឧស្សាហកម្មកម្ពុជា-លាវនីង នៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកម្មន្តសាល និងរឹតចំណងមិត្តភាពជាមួយខេត្តព្រះសីហនុ។

គម្រោងវិនិយោគនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុំម្មុយនីសខេត្តលាវនីង កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។

ប្រតិភូចិនបានអះអាងថា គម្រោងសាងសង់ទីក្រុងសម្ព័ន្ធភាព (Sister City) ខេត្តលាវនីង និងខេត្តព្រះសីហនុ រួមមានទាំង​សួន​ឧស្សាហកម្មកម្ពុជា-លាវនីង (Liaoning-Cambodia Industrial Park) នឹងនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន៕