ឆ្លងចរន្តអគ្គិសនីទុស្សេដូចផ្លេកបន្ទោរ ផ្អើលប្រជាពលរដ្ឋ ទាំងព្រលឹមនាំគ្នាចេញមកមើល

រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីទុស្សេដូចផ្លេកបន្ទោរ ផ្អើលប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ទាំង ព្រឹកព្រលឹម នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងនិងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង០៤នឹង៥០នាទីព្រលឹម ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នេះ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានការឆ្លងចរន្តអគ្គីសនី បង្ករជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកមើលនិងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានរួចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់អោយរលត់ទៅវិញភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១គ្រឿង