ចូរកាប់ឈើក្រញូងខុសច្បាប់ក្នុងទឹកដីថៃ ត្រូវប៉ូលិសថៃបាញ់ប្រជាពលរដ្ឋខ្មែរស្លាប់១ម្នាក់ និងរបួសធ្ងន់១ម្នាក់

(ថៃ)៖ ប្រជាពលរដ្ឋខ្មែរ២នាក់ ដែលឆ្លងចូលទឹកដីថៃដោយខុសច្បាប់ ដើម្បីកាប់ឈើគ្រញូង នៅភូមិថានសេន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ត្រូវបានទាហានថៃ បាញ់ស្លាប់ម្នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ នៅរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ។

ជនរងគ្រោះដែលស្លាប់ដោយថៃបាញ់មានឈ្មោះ ម៉ៅ មុំភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ថៃបាញ់ត្រូវត្រង់បោះដៃស្ដាំផុតខាងឆ្វេងមកទល់ត្រង់ចុងដង្ហើម(មិនធ្លាយទេតែស្លាប់នៅនឹងកន្លែង)ដោយភ្ជាប់ជាមួយឈើក្រញូងចំនួន ២ដំុ ឯអ្នករងរបួសធ្ងន់ ឈ្មោះ អាន វិត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកស្លាប់ របួស ៣កន្លែង(ប្រអប់ដៃស្ដាំ ផ្លូវស្ដាំ និងប្រអប់ជើងស្ដាំ)។

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ សពដែលស្លាប់ត្រូវបានថៃបញ្ជូនទៅខេត្តចន្ទបុរី ដើម្បីធ្វើកោសល្យវិច្ច័យបន្ត ឯអ្នករបួសត្រូវបានវះកាត់យកក្បាលគ្រាប់រួចរាល់ហើយ(ហើយដឹងខ្លួនវិញហើយ)កំពុងព្យាបាលនៅបន្តនៅមន្ទីរពេទ្យខេត្តត្រាត។