Subaru បើក​រោងចក្រ​នៅ​ថៃ ត្រៀម​ដំឡើង​ផ្គត់ផ្គង់​ទី​ផ្សារថៃ កម្ពុជា និងប្រទេស២ទៀត

ថៃ៖ រថយន្តជំនាន់ទី៥ Subaru Forester ជា​រថយន្ត​ដំបូង នឹង​ត្រូវ​បាន​ដំឡើង​នៅ​រោងចក្រ TCSAT ក្ក្នុង​ប្រទេស​ថៃ​ ដែល​ជា​រោង​ចក្រ​ទើប​សម្ពោធ​ដំណើរ​ការ​​ជា​ផ្លូវ​កាល​ពី​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០១៩ កន្លង​ទៅ។
រថយន្ត​ម៉ូដែល​នេះ នឹង​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ទីផ្សារ​ប្រទេស ថៃ និង​ទៅកាន់​ទីផ្សារ​ប្រទេស​៣ទៀត គឺ ម៉ាឡេស៊ី វៀតណាម និង​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជគ្រុប ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន តាន់ចុង អ៊ីនធើណេសិណល លីមីធីត។

កន្លង​ទៅ​ក្រុម​ហ៊ុន ម៉ូធ័រ អ៊ីមេជ បាន​បំបែក​កំណត់​ត្រា លក់​រថយន្ត​បាន​ជាង ១០០គ្រឿង​ក្នុង​កម្មវិធី​ពិពណ៌​រថយន្ត Bangkok International Moto Show ដែល​អតិថិជន​ជា​ច្រើន​បាន​ផ្ដោត​ការ​ចាប់​យ៉ាង​ខ្លាំង​ទៅ​លើ​ម៉ូដែល Forester នេះ។
រថយន្ត Subaru Forester ដែល​រោងចក្រ​គ្រោង​ដំឡើងឲ្យ​បាន​ចំនួន ៦០០០គ្រឿង ក្នុងឆ្នាំ​២០១៩ នេះ ជា​ប្រទេស​រថយន្ត SUV មាន​ភាព​រឹងមាំ ធំ​ទូលាយ និង​មាន​លក្ខណៈ​ពិសេស​ដោយ​បំពាក់​បច្ចេកវិទ្យា​ស្នូល​ទាំង ៤ របស់ ស៊ូបារុ រួម​មាន Symmetrical All-Wheel Drive, Boxer Engine, New Global Platform និង Intelligent Eyesight Technology ។
លោក Glenn Tan អនុប្រធាន​ក្រុមហ៊ុន និង​ជា​ប្រធាន​គ្រប់គ្រងក្រុមហ៊ុន តាន់ចុង អ៊ីនធើណេសិណល លីមីធីត បាន​មាន​ប្រសាសន៍ថា៖ “នេះ​ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​របស់​ក្រុមហ៊ុន នឹក​ធ្វើ​ការ​ដំឡើង​រថយន្ត ស៊ូបារុ។ ក្រៅ​ពី​ចែក​ចាយ សាខា​ចែក​ចាយ​បន្ត និង​សេវា​កម្ម​ក្រោម​ការ​លក់ នឹង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដោយ​រថយន្ត ស៊ូបារុ ត្រូវ​បាន​ដំឡើង​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ថៃ”។

ផែន​ការ​យុត្តិសាស្ត្រ​ដ៏​វែង​ឆ្ងាយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​គ្រប់​ចង្វាក់​ផលិតកម្ម​ចែក​ចាយ​កាន់​តែ​ល្អ​ប្រសើរ និង​នាំ​យក​ម៉ូដែល​ថ្មីៗ​បន្ថែម ការ​ធ្វើ​មូលដ្ឋានីយកម្ម ដើម្បី​បំពេញ​តម្រូវ​ការ​ការ​ប្រើ​ប្រាស់​រថយន្ត ស៊ុបារុ របស់​អតិថិជន​ក្នុង​តំបន់ ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​នា​ពេល​អនាគត និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​ពី​ប្រទេស​ជប៉ុន៕