លោកព្រះរាជអាជ្ញារង គុជ គឹមឡុង កំពុងសាកសួរជនជាតិចិន៣នាក់​ដែលនាំលុយជាង៣.៥លានដុល្លារប្រទេសកម្ពុជា​

(ភ្នំពេញ)៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ​២០១៩​នេះកំពុងសាកសួរបុរសជនជាតិចិន៣នាក់ ដែលពាក់ព័ន្ធករណីនាំលុយជាង ៣.៥លានដុល្លារ ពីទីក្រុងហុងកុងចូលក្នុងប្រទេសកម្ពុជាដោយគ្មានប្រភពច្បាស់លាស់។

យោងតាមរបាយការណ៍ជនសង្ស័យជាជនជាតិចិនទាំង៣នាក់ទី១ឈ្មោះWang Shiping កាន់លិខិតឆ្លងដែនលេខ EC9259330,ទី២ឈ្មោះ Wang Lichao កាន់លិខិតឆ្លងដែន​លេខ ED4367915 និងទី៣ឈ្មោះ Zhang Jian កាន់លិខិតឆ្លងដែនលេខ E 35414034។

គួររម្លឹកថាកម្លាំងនគរបាលអន្ដោប្រវេសន៍សហការជាមួយនគរបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំនៅអាកាសយានអន្ដរជាតិភ្នំពេញបានឃាត់ខ្លួនជន​សង្ស័យ​ទាំង៣នាក់ខាងលើកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩កន្លង ទៅបន្ទាប់ពីរកឃើញថាពួកគេបាននាំលុយចំនួន៣,​៥២០,​០០០ដុល្លារដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុ ច្បាស់លាស់ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា​៕