ស្លាប់ម្នាក់ និងរបួសបីនាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រថយន្តបុកពីក្រោយ

បាត់ដំបង៖ ​តៃកុង​រថយន្ត​ម្នាក់​បាន​ស្លាប់​និង​អ្នករួមដំណើរ​បីនាក់​រងរបួស​ដោយមាន​រថយន្ត​មួយគ្រឿង​ទៀត​បុក​ពីក្រោយ​ខណៈ​តៃកុង​ខាងមុខ​ចុះ​ពិនិត្យ​ទំនិញ​ផ្នែក​ខាងក្រោយ​។​

ហេតុការណ៍​នេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​៥​ចំណុច​អូរ​តា​មៀ​វ​ភូមិ​កកោះ​ឃុំ​កកោះ​ស្រុក​មោងឫស្សី​កាលពី​រសៀល​ថ្ងៃ​២៨​ខែមេសា​ឆ្នាំ​២០១៩​។

​លោក​ម៉ៅ​ហ៊​ត​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​តៃកុង​ដែល​ស្លាប់មាន​១:​ឈ្មោះ​អំ ជៀន អ្នកបើកបរ​(​ស្លាប់​)​។​ ២:​ឈ្មោះ​គីម អ៑ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ មុខរបរ​កម្មករ របួសស្រាល ។ ៣:​ឈ្មោះ​ឆន វីរៈ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​របួស​ស្រាល​។​អ្នក​ទាំង​២​រស់នៅ​ភូមិ​ពពេល​ឃុំ​ត្រស់​ស្រុក​រមាសហែក​ខេត្ត​សា្វ​យ​រៀង​និង​៤:​មិន​ស្គាល់​អត្តសញ្ញាណ​របួសធ្ងន់​(​បញ្ជូនទៅ​ពេទ្យ​ខេត្តបាត់ដំបង​)៕