Nissan X-TRAIL លក់ដាច់ជាងគេបំផុតនៅលើពិភពលោក តាំងពីឆ្នាំ ២០០០ មកម្ល៉េះ ឯម៉ូដែលថ្មីនេះវិញក៏មិនធម្មតាដែរ!

ភ្នំពេញ៖ ជាមួយនឹងកេរ្តិ៍ដំណែលរយៈពេល ១៧ ឆ្នាំរបស់ខ្លួន Nissan X-Trail គឺជារថយន្តលក់ដាច់បំផុតនៅលើពិភពលោកដោយសារតែរថយន្តជាង ៣,៧ លានគ្រឿងត្រូវបានលក់ចេញចាប់តាំងពីរថយន្ត Nissan X-Trail ដំបូងត្រូវបានដាក់លក់នៅឆ្នាំ ២០០០។ រថយន្ត Nissan X-Trail ម៉ូដែលថ្មីនេះត្រូវបានបាននាំមកជូនដោយក្រុមហ៊ុន Tan Chong Motor (Cambodia) Pty ។ Ltd (“TCMC”) ដែលជាក្រុមហ៊ុនចែកចាយតែមួយគត់នៃរថយន្ត Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុនកំពុងតែកំណត់នូវស្តង់ដាថ្មីមួយ នៅក្នុងពិភពនៃរថយន្តដែលផ្តល់នូវការរចនារូបរាងដ៏ទាក់ទាញ លក្ខណៈសម្បត្តិពិសេសៗ និងមុខងារឆ្លាតវៃជាច្រើនទៀតដែល Nissan មាន។

Nissan Intelligent Mobility: បច្ចេកវិទ្យាកម្រិតខ្ពស់

គោលដៅនៃបច្ចេកវិទ្យាវៃឆ្លាតរបស់ក្រុមហ៊ុន Nissan គឺដើម្បីធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុន Nissan មានទំនុកចិត្តបន្ថែមទៀត ព្រមទាំងការបង្កើនសុវត្ថិភាពលើដងផ្លូវ។ លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពថ្មីរបស់រថយន្ត Nissan X-Trail ថ្មីរួមមាន៖

Blind Spot Warning (BSW): វាជាប្រព័ន្ធសកម្មមួយដែលបានរកឃើញ ដោយវាដំណើរការនៅពេលដែលយើងបើកបរហើយមើលមិនឃើញរថយន្តនៅខាងឆ្វេង ឬខាងស្តាំ ដោយបច្ចេវិទ្យាមួយនេះវានឹងផ្តល់នូវសញ្ញា និងសម្លេងថា មានរថយន្ត ឬម៉ូតូ នៅផ្នែកខាងឆ្វេង ឬខាងស្តាំងយើង ដើម្បីឱ្យយើងត្រៀមលក្ខណៈគ្រប់គ្រាន់មុនពេលវ៉ាជែងផ្សេងៗ ។

Cross Traffic Alert (CTA): នៅពេលដែលយើងបើកចេញពីចំណតណាមួយ ហើយមិនអាចមើលឃើញគ្រប់ជ្រុងនៃផ្នែកខាងក្រោយ ដែលជាផលវិបាកមួយពេលបើកបរ ប៉ុន្តែចំពោះរថយន្ត Nissan X-TRAIL បានបំពាក់បច្ចេកវិទ្យា Cross Traffic Alert ដែលសែនស័រខាងក្រោយរបស់វាអាចចាប់យកសកម្មភាពនានា ហើយផ្តល់ដំណឹងជូនអ្នកបើកបរថាមានអ្វីឆ្លងកាត់ ឬក៏អត់។