អ្នកណា នៅជាហ្វេននាង? តួស្រីរឿង «អ្នកលេងក្រៅសង្គម» បង្ហាញសម្រស់ដ៏ស្រស់ស្អាត ពេលពរពោះកូនដំបូង

ចិន៖ មួយរយៈចុងក្រោយនេះ តារាសម្តែងស្រី ដែលគ្រប់គ្នាស្គាល់នាង Ady An នៅក្នុងរឿងភាគដ៏ល្បី«អ្នកលេងក្រៅសង្គម» បានថ្នមខ្លួន ជាងមុន ដោយសារតែនាងមានផ្ទៃពោះកូនដំបូង ក្រោយរៀបការបាន២ឆ្នាំ។

ជាពិសេស ស្វាមីរបស់តារាស្រីរូបនេះ ក៏បានចំណាយពេលមើលថែនាងច្រើនទោះបីជាមានភាពរវល់នឹង ការងារយ៉ាងណាក៏ដោយ ក៏លោក ទុកនាងសំខាន់ដែរ។

ក្នុងនោះដែរ កាលពីថ្មីៗនេះ នាងក៏បានចែកចាយនូវរូបថតប៉ុន្មានសន្លឹក​ ពេលដែលនាង កំពុងពរពោះ៦ខែ ជាមួយនឹងការតែងខ្លួន យ៉ាងស្រស់ស្អាត នូវឈុតរ៉ូបវែងពណ៌ខ្មៅ។ មិនតែប៉ុណ្ណោះ គេក៏សង្កេតឃើញនាង​ឡើងគីឡួខ្លាំង អំឡុងពេលពរពោះ កូនដំបូង ក្នុងវ័យជិត៤០ឆ្នាំ តែទោះបីជាយ៉ាងណា ក៏ហ្វេន នៅតែមើលឃើញ ថានាង មិនមានភាពខុសប្លែកគ្នាប៉ុន្មានទេ បើប្រៀបធៀប កាលពីមុន គ្រាន់តែពេលនេះ នាងមានសាច់ឈាមស្រស់ថ្លាជាងមុន។

យ៉ាងណាមិញ ហ្វេន ក៏នៅតែរង់ចាំមើល មុខមាត់កូនដំបូងរបស់នាង ថានឹងគួរឲ្យស្រលាញ់ប៉ុណ្ណា បើម្តាយ មានមុខមាត់ ស្អាត និងជាតារាលំដាប់ប្រទេសចិនយ៉ាងនេះ៕

នាង Ady An
នាង Ady An
នាង Ady An
នាង Ady An និងស្វាមី
នាង Ady An និងស្វាមី
នាង Ady An និងស្វាមី