ថា iPhone X ទៅ​ស្អាត មក​មើល​គំរូ iPad X កាន់​តែ​ជាប់​ស្នេហ៍

iPad Pro + iPhone X = iPad X ជា​គំរូ​រចនា​ថ្មី​របស់​លោក Martin Hajek ដែល​លោក​បានស្រមៃ​គូសវាស​ iPad ជំនាន់​ក្រោយ​ នឹង​មាន​រាង​ស្ដើង ទំហំ​អេក្រង់ ១២.៩ អ៊ីញ ជា​ប្រភេទ​ផ្ទៃ​ពេញ​ដូច​ត្រកូល X។ មាន​បំពាក់​មុខងារ​ពិសេស TrueDepth Camera គាំទ្រ​ការ​ស្កេន​ផ្ទៃ​មុខ​ដោះ​សោ​និង​ការ​កម្សាន្ត​ជាមួយ Animoji បន្សំ​នឹង​ការ​ប្រើប្រាស់ Apple Pencil ដ៏​ស៊ីវិល័យ​ថែម​ទៀត​ផង។

មានការ​លេច​ឮ​កន្លង​ទៅ iPad X ការ​រចនា​រូបរាង​ស្រដៀង​គ្នា iPad Pro ឆ្នាំ ២០១៨។ វា​បាន​ដក​ប៊ូតុង Home ចេញ​ពី​ផ្ទៃ​អេក្រង់ ហើយ​ប្រើ​មុខងារ​ Face ID ជំនួស​ដោយ​ Touch ID នា​ពេល​បច្ចុប្បន្ន​វិញ។ នេះ​​គ្រាន់​តែ​ជា Concept របស់​លោក Martin Hajek រូបរាង​យ៉ាងណា​។​​

ប្រភព សប្បាយ