នៅមុននេះបន្តិច យន្តហោះប្រភេទ Boeing 737 បានធ្លាក់ចូលទៅក្នុងទន្លេ នៅប្រទេសអាមេរិច ក្នុងរដ្ឋ Florida ដែលបង្កអោយមនុស្ស១៤០នាក់…..

(បរទេស)៖ កាលពី​ព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បេីយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ​ បានធ្វេី​ការ​ចុះផ្សាយ​ ដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងស៊េរី Boeing 737 បានរត់ហួសផ្លូវ ហើយក៏ធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឱ្យដឹងថា យន្ដហោះធំមួយធ្លាក់ចូលនៅក្នុងទន្លេ St. Johns ក្នុងសង្កាត់ Jacksonville រដ្ឋ Florida។ បេីទោះបីជាជួប​ឧបទ្ទវហេតុ​យ៉ាងនេះក្តី​ ប៉ុន្តែ​មិនមានអ្នករងរបួស​ធ្ងន់​ធ្ងរ​នោះទេ​ ដោយគ្រាន់តែមានការតក់ស្លុត​ និងរង​របួសតិចតួចតែ​ប៉ុណ្ណោះ​។

គួរជម្រាបផងដែរថា ចំពោះ​យន្ដហោះប្រភេទ Boeing 737 ដែលបា​នជួប​ឧបទ្ទវហេតុ​ខាងលេី​នេះ បានផ្ទុកអ្នកដំណើរចំនួន១៣៦នាក់​ និងសមាជិកនាវិក ៧នាក់ទៀតនៅលើយន្ដហោះ។ រាល់​ព័ត៌មាន​បន្ថែម​ ក្រុម​ការងារ​ KH OSJA យេីង​ខ្ញុំ​ នឹង​ធ្វើ​ការ​ជម្រាប​ជូនដល់​ប្រិយមិត្ត​ជាបន្ត​ទៀត​៕