ក្រសួង​យុ​តិ្ត​ធម៌ នឹង​ពិនិត្យ​លើ​សំណើ​អនុគ្រោះ​ទោស​ទណ្ឌិត​២៥២​នាក់ ក្នុង​ថ្ងៃ​ពិសាខបូជា​

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និង​គណៈកម្មការ​ថ្នាក់ជាតិ នឹង​ប្រជុំ​ពិនិត្យ​សុំ​ណើ​អនុគ្រោះ​ទោស​ទណ្ឌិត​ចំនួន​២៥២​នាក់ នៅ​រសៀល​ថ្ងៃទី​៦ ឧសភា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​យុ​តិ្ត​ធម៌​។

ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន ២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៣ បាន​ស្នើសុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត ក្នុង​ពិធីបុណ្យ​ពិសាខបូជា ឆ្នាំ​២០១៩​។ បញ្ជី​ទណ្ឌិត​ស្នើសុំ​អនុគ្រោះ​ទោស មាន​ស្រី​១៦​នាក់ និង​ប្រុស​២៣៦​នាក់​៕