(វីដេអូ) ជនជាតិចិនម្នាក់ ត្រូវចិនដូចគ្នាបាញ់សម្លាប់ ទម្លាក់ពីលើរថយន្ត នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ។

ស្នងការនគរបាលខេត្តព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឱ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធនេះប្រាកដមែន គឺករណីនេះសង្ស័យបង្កឡើងដោយបុរសម្នាក់ជនជាតិចិនដូចគ្នា ដោយបាញ់ជនរងគ្រោះទម្លាក់ពីរថយន្ត នៅមុខសណ្ឋាគារខ្សាច់ស ប៉ុន្តែលោកមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។

នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់។

https://youtu.be/Tmv7H2e87Pg