សាហាវណាស់!!! រថយន្ត​ពន្លះ និងរថយន្តផ្ដាច់ជីវិតមនុស្ស ២នាក់ភ្លាមៗនៅកន្លែងកើតហេតុ

(កំពង់ចាម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តប៉ះជាមួយរថយន្ត បណ្តាលឲ្យរបួសធ្ងន់មនុស្ស២នាក់ និងស្លាប់០២នាក់ នៅកន្លែងកើតហេតុ ស្ថិតតាមផ្លូវជាតិលេខ៦A ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

កើតហេតុនៅវេលាម៉ោង ០១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ។

ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕