BREAKING NEWS៖ ក្រុម Hackers លួចដំឡើងកម្មវិធីស៊ើបការណ៍លើទូរស័ព្ទដៃតាមរយៈ WhatsApp

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន WhatsApp បានឱ្យដឹងថាក្រុម Hackers មានសមត្ថភាពបញ្ជាពីចំងាយក្នុងការដំឡើង កម្មវិធីស៊ើបការណ៍លើទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូចនិចដទៃទៀតដែលមានប្រើប្រាស់កម្មវិធី WhatsApp។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។

WhatsApp ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់ទៀតថាក្រុម Hackers បានប្រើប្រាស់កម្មវិធី Voice calling របស់ WhatsApp ដើម្បីដំឡើងកម្មវិធីស៊ើបការណ៍នៅលើទូរស័ព្ទដៃ តាមរយៈការបញ្ជាពីចំងាយឱ្យ កម្មវិធីនេះដំណើរការណ៍ដោយខ្លួនឯង។ ប៉ុន្តែការហៅចេញដោយឯងៗនេះជារឿយក៏តែងតែបាត់ចេញពី History call ដោយខ្លួនឯងផងដែរ។

គួរជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុន WhatsApp បានជម្រុញឱ្យអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួនជាង ១.៥ពាន់លាននាក់ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធី WhatsApp នៅលើទូរស័ព្ទដៃ។ ដោយឡែក បើតាម សារព័ត៌មាន Financial Times Hackers អ៊ីស្រាអែលមួយក្រុមឈ្មោះ NSO Group គឺជាអ្នកនៅពីក្រោយ ការវាយប្រហារនេះដែលត្រូវបានរាយការណ៍ជាលើកដំបូងកាលពីដើមខែឧសភាកន្លងទៅ៕