ចូលរួមអបអរ នី រតនា ចូលរោងការ នាព្រឹកនេះហើយ!

ភ្នំពេញ៖ ការរងចាំដ៏យូរ បន្ទាប់ពីចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងដ៏ស្រស់ស្អាត នៅក្នុងថ្ងៃនេះដែល គឺជាថ្ងៃពិសេសរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា ក្រោមការចូលរួមអបអរ ពីបណ្តាអ្នកគាំទ្រជាច្រើន នៅលើបណ្តាញសង្គម។

ក្រោមថ្ងៃដ៏ពិសេសមួយនេះ តារាប្រុសរូបនេះក៏បានបង្ហើបនូវរូបប៉ុន្មានសន្លឹក បានតែខ្លួនយ៉ាងស្រស់សង្ហា បង្ហាញក្តីរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង នៅក្នុងការត្រៀមខ្លួនក្លាយទៅជាកូនកម្លោះ និងក្លាយជាស្វាមីដ៏ល្អសម្រាប់គូដណ្តឹងនៅក្នុងថ្ងៃនេះ។

ជាមួយគ្នានេះដែរ តារារូបនេះ ក៏បានស្លៀកពាក់នៅក្នុងឈុតបុរាណយ៉ាងស្រស់សង្ហា និងសាកសមបំផុតជាមួយនឹងកូនក្រមុំ ដ៏ស្អាតរបស់លោក នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាស៊ែរ ក៏ដូចជាធ្វើការខំមិន នៅលើបណ្តាញសង្គមរបស់លោកព្រោងព្រាត ខណៈពិធីមង្គលរបស់តារារូបនេះកំពុងតែប្រព្រឹត្តឡើងបណ្តើរៗហើយ៕

ប្រភព khmerload

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

នី រតនា និងភរិយា
នី រតនា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា និងភរិយា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា និងភរិយា នៅក្នុងថ្ងៃចូលរោងរៀបការ
នី រតនា និងភរិយា នៅក្នុងថ្ងៃចូលរោងរៀបការ