ពិតជារន្ធត់ណាស់! រថយន្តបែនដឹកដី បុកម៉ូតូ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ យ៉ាងអាណោចអាធ័ម នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មានករណីរថយន្តបែនដឹកដី១គ្រឿង បានបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើហេតុចំនួន ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១០និង២៧នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនតៃកុងរថយន្ត ភ្លាមៗ៕