ឯកឧត្តម លី វ៉ាន់ហុង ចូលរួមប្រារព្ធពិធីទិវាជាតិនៃការចងចាំ និងរំលឹកដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរ ដែលត្រូវបានសម្លាប់រម្គាលក្នុងសម័យប៉ុល ពត

កំពង់ចាម៖ នៅព្រឹកថ្ងៃច័ន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ឧសភា គ.ស២០១៩ នៅភូមិកំពង់ចម្លង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានរៀបចំប្រារព្ធពិធីទិវាជាតិនៃការចងចាំ និងរំលឹកដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរ ដែលត្រូវបានសម្លាប់រម្គាលក្នុងសម័យប៉ុល ពត។

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ងួន ស៊ីមអាន តំណាងរាស្រ្តមណ្ឌលកំពង់ចាម និង ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងសហការី នៃក្រសួងព័ត៌មាន៕