សមាជិក ស.ស.យ.ក ស្រុកថ្មបាំង ចូលរួមចែកអំណោយជាមួយក្រុមអ្នកទេសចរណ៍ ដល់សាលា ស្ពានក្តារ

កោះកុង​៖ ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០១៩​ សមាជិក​ ស.ស.យ.ក ​ស្រុកថ្មបាំង​ ចំនួន ០៤រូប បានចូលរួមចែកអំណោយជាមួយក្រុមអ្នកទេសចរណ៍ដែលបាននាំសម្ភារជូនសិស្សសាលាស្ពាន​ក្តារ ឃុំតាទៃលើ សរុបចំនួន​ ៣៤នរូប ស្រី១៩​ រូប។

ក្នុងនោះ សិស្សម្នាក់ៗទទួលបានសៀភៅ ២ក្បាល​ ប៊ិចខៀវដើម​ ប៊ិចក្រហម១ដើម​ នំ​ ស្កគ្រាប់​ ព្រមទាំងថវិកាក្នុងមួយនាក់ចំនួន​ ១.០០០៛ ​ ចំណែកលោកគ្រូចំនួន ៤នាក់ ទទួលបានថវិកា​ក្នុងមួយនាក់ចំនួន ៤០.០០០៛ ​ និងសម្ភារមួយចំនួនទៀត៕