រន្ធត់ណាស់!!! នារី២នាក់ជិះម៉ូតូចេញពីស្រុកកំណើតមកធ្វើការនៅភ្នំពេញ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ម្នាក់

(ភ្នំពេញ)​៖​ នារីពីរនាក់ដែលជាបងប្អូនជីដូនមួយនឹងគ្នាបានជាម៉ូតូចេញពី ស្រុកកំណើតប្រុងមកឲ្យធ្វើការនៅក្នុងរាជធានីភ្នំពេញតែដោយអកុសលក៏បានត្រូវឱ្យជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតម្នាក់នៅតាមបណ្ដោយផ្លូវហាណូយក្នុងខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង ១០​ និង៣០នាទីថ្ងៃទី ២១​ ខែឧសភាឆ្នាំ ២០១៩​ ។

តាមការបញ្ជាក់របស់បងប្អូនជីដូនមួយរបស់ឲ្យជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតខាងលើបានឲ្យដឹងថាមុនពេលកើតហេតុគាត់ទាំងពីរនាក់គឺបានជិះម៉ូតូម៉ាក​ស្គុបពី​ ពណ៌ស​ដែលពាក់ស្លាក់លេខ​ កំពុង​ ឆ្នាំង​១H ៦៥៧៦​ បានចេញពីស្រុកកំណើតពីរនាក់បងប្អូនជីដូនមួយហ្នឹងបម្រុងមកធ្វើការនៅម្ដុំរង្វង់មូលចោមចៅហើយដំណើរដល់ចំណុចផ្លូវហាណូយជិតនឹងក្រេនភ្នំពេញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ងត៍ដែលមានពាក់ស្លាក់លេខ​ ភ្នំពេញ​ ៥​A២៣៤៩​បានឆ្លងផ្លូវធ្វើឲ្យគាត់ចាប់ហ្វ្រាំងមិនទាន់បណ្ដាលឲ្យដួលនារីរងគ្រោះដែលត្រូវជាបងជីដូនមួយរបស់គាត់ត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅទីតាំងកន្លែងកើតហេតុ​ និងរងរបួសម្នាក់ផងដែរ។

រងគ្រោះដែលត្រូវបានស្លាប់បាត់បង់អាយុជីវិតដោយជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ​ ស៊ុំ​ សុង៉េត​ មានស្រុកកំណេីត​នៅភូមិ​ទួលរកា​ ឃុំមេលំ​ ស្រុល​បរិបូណ៌​ ខេត្ត​កំពង់​ឆ្នាំង​។

ចំពោះ​អ្នកបើករថយន្ដក្រឡុកស៊ីម៉ងត៍ក៏ត្រូវបានកម្លាំងសមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងធ្វើការឃាត់គាត់ខ្លួនបានផងដែរហើយក៏ត្រូវបានបញ្ជូនទៅជំនាញផ្នែកចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ផងដែរ​ ។

ចំណែកឯសាកសពរបស់ជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិតខាងលើត្រូវបានត្រូវប្អូនស្រីជីដូនមួយដែលរួមដំណេីរធ្វេីការទំនាក់ទំនងទៅដល់ក្រុមគ្រួសារដើម្បីឲ្យមកទទួលសពដើម្បីយកទៅធ្វើការទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីតផងដែរ​ ៕