សមត្ថកិច្ចចរាចរណ៍និងមន្ត្រីសាធារណៈការខេត្តកែប រងការរិះគន់ពីក្រុមឈ្មួញម្ចាស់រថយន្តតូចៗថា៖ ផាកពិន័យមិនស្មើរភាពគ្នា ធ្វើរបៀបទៅតាមតែអារម្មណ៍

(ខេត្តកែប)៖នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តរត់តាក់ស៊ី និងម្ចាស់រថយន្តតូរីសដឹកអីវ៉ាន់បន្តិចបន្តួចឆ្លងកាត់ផ្លូវជាតិលេខ៣៣A កំពត-កែបថា មន្ត្រីសាធារណ:ខេត្តកែប និងកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកែប ធ្វើរបៀបតាមអារម្មណ៍ ដាក់កុងត្រូលត្រួតពិនិត្យរថយន្តខុសបច្ចេកទេស និងផាកពិន័យមិនស្មើភាពគ្នា ការអនុវត្តន៍ច្បាប់របស់មន្ត្រីសាធារណ:ការខេត្តកែបនិងសមត្ថកិច្ចចរាចរណ៍ខាងលើ គឺផាកពិន័យតែរថយន្ត ប្រជាពលរដ្ឋក្រីក្រតូចតាចតែប៉ុណ្ណោះ ។

ចំណែករថយន្តកែច្នៃ  តទ្រុងលើសចំណុះ របស់ក្រុមហ៊ុនធំៗជាច្រើន បែជាមិនត្រូវបានផាកពិន័យកាត់ចេញដូចៗគ្នានោះទេ ការលើកឡើងបែបនេះ ឡឺជាស ដីពិតរបស់ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តខាងលើ ការលើកឡើងមិនញញ៉ើតមាត់បែបនេះ បន្ទាប់ពីមន្ត្រីសាធារណៈការខេត្តកែប និងសមត្ថកិច្ចចរាចរណ៍ខេត្តកែប ការធ្វើផាកពិន័យរថយន្តតូរីសរបស់គាត់ទាំងកម្រោល ចុះណែករថយន្តតកន្ទុយដាក់កាងដូចគ្នាផ្សេងទៀត បែជាសមត្ថកិច្ចយកតែលុយអោយទៅយ៉ាងរលូន ពលរដ្ឋដែលជាម្ចាស់រថយន្តតូរីស រូបគាត់បានបញ្ជាក់ថា រថយន្តរត់តាក់ស៊ីតូចៗដាក់កាងពីក្រោយដឹកឥវ៉ាន់បន្តិចបន្តួចដូចរូបគាត់ បែជាមន្ត្រីសាធារណ:ការនិងសមត្ថកិច្ចចរាចរណ៍ បង្ខំអោយរូបគាត់កាត់ចេញនិងផាកពិន័យជាលុយចំនួន ប្រាំមួយរៀល( ៦០០០០៛)ទៀតផង ចុះហេតុអីរថយន្តតូចធំំៗផ្សេងទៀតមិនកាត់ដូចគ្នា។

ក្នុងថ្ងៃតែមួយមានរថយន្តតកាងពីក្រោយដូចគ្នា ត្រូវបានគេប្រទះឃើញរថយន្តតកាងពីក្រោយដូចគ្នាដែរ បែជាសមត្ថកិច្ចអោយ រថយន្តនោះចេញទៅបានយ៉ាងរលូន ករណីអនុវត្តន៍ច្បាប់មិនស្មើភាពគ្នាបែបនេះ ពលរដ្ឋអ្នករកស៊ីបន្តិចបន្តួចសូមកិច្ចអន្តរាគមន៍ដល់ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៅខេត្តកែប ជួយពិនិត្យមន្ត្រីក្រោមឱវាទផង កុំឲ្យយកតួនាទីធ្វើស៊ីតែប្រជាពលរដ្ឋស្លូតត្រង់ សូមអោយអនុវត្តន៍ច្បាប់ស្មើៗគ្នាផង។

លោកឧត្តមសេនីយ៍ទោប៉ែន តារា ស្នងការនគរបាលខេត្តកែប បានថ្លែងបញ្ជាក់ថា លោកមិនអនុញ្ញាតអោយមន្ត្រីសមត្ថកិច្ចរបស់លោកធ្វើអ្វីផ្ទុយពីច្បាប់នោះឡើយ ហើយបើមានករណីពិន័យប្រាក់ខុសបន្ទុកបទបញ្ជា លោកនឹងដាក់ទោសតាមច្បាប់កងកម្លាំងដែលធ្វើខុស។

គួររំលឹកផងដែរថា សមត្ថកិច្ចចរាចរណ៍ខេត្តកែបដែលដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅផ្សារដំណាក់ចង្អើរ ក្រុងកែបខេត្តកែបខាងលើនេះ ត្រូវបានមហាជនជាច្រើន ធ្វើការរិះគន់មិនសំចៃមាត់ថា ដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍យក តែលុយពីអ្នកធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ ហើយការអនុវត្តន៍កន្លងមក មិនមានប្រសិទ្ធភាពអប់រំឬពន្យល់ច្បាប់ចរាចរណ៍ណាមួយអោយពលរដ្ខយល់ដឹងនិងគោរពនោះឡើយ សូម្បីតែពលរដ្ឋដឹកផ្លែស្វាយទៅលក់ឆ្លងកាត់ ក៏យកលុយពីពួកគាត់ដែរ។