ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងទៅដល់ អាកាសយាន្តដ្ឋានសាលដឺហ្គោល នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំងហើយ

ភ្នំពេញ៖ នាវេលាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេស មកដល់ អាកាសយាន្តដ្ឋានសាលដឺហ្គោល នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ប្រកបដោយព្រះរាជសុវត្ថិភាព។

ការយាងរបស់ព្រះអង្គ ដើម្បីយាងចូលរួមក្នុង ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ ICC-Angkor។

ក្នុងឱកាសដ៏ឧត្តុង្ឥឧត្តមនេះ ក៏មានការអញ្ជើញថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលបារាំង និងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ព្រមទាំងសហការី ជាច្រើនរូបផងដែ៕ ដោយ៖ កន ចំណាន