ឯកឧត្តម ហ៊ុន ម៉ានី​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ និស្សិត គរុនិស្សិត និងគរុសិស្សទាំងអស់ដែលបានជ្រើសរើសចាប់យកមុចជំនាញក្នុងផ្នែកអប់រំ

ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធី ចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងបាឋកថាស្តីពី «ស្ថានភាពអប់រំក្នុងបរិបទកម្ពុជា»នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហពន្ធ័សហភាពយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ និស្សិត គរុនិស្សិត និងគរុសិស្សទាំងអស់ដែលបានជ្រើសរើសចាប់យកមុខជំនាញក្នុងផ្នែកអប់រំ។​

ឯកឧត្តមបានបន្តរទៀតថា នៅថ្ងៃក្រោយប្អូនៗទាំងអស់គ្នាមិនមែនគ្រាន់តែក្លាយជាលោកគ្រូ ឬអ្នកគ្រូបង្រៀននោះទេ តែជាបុគ្គលសំខាន់ក្នុងការបន្តបណ្តុះបណ្តាលនូវធនធានដែលពោរពេញដោយសមត្ថភាពសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។

លោកប្រធានបានសម្តែងនូវ សេចក្តីសោមនស្សរីករាយ  ដែលបានមកជួបជាមួយប្អូនៗគរុនិស្សិត គរុសិស្សទាំងអស់នៃវិទ្យាស្ថានជាតិអប់រំ ក្រោមបរិយាកាសរីករាយនាព្រឹកនេះ។

ឆ្លៀតឱកាសនេះ ឯកឧត្តមបានថ្លៃងអំណរគុណចំពោះឯកឧត្តមនាយកវិទ្យាស្ថានជាតិអប់រំ ដែលបានអញ្ជើញរូបខ្ញុំដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងបាឋកថាស្តីពី «ស្ថានភាពអប់រំក្នុងបរិបទកម្ពុជា»នាថ្ងៃនេះ៕ដោយ៖ កន ចំណាន