សារសម្លេងសំងាត់បែកធ្លាយ៖ លោក សម រង្ស៊ី ដាក់បញ្ជាឲ្យធ្វើយ៉ាងណា​ឲ្យ កឹម សុខា ជាប់គុករហូត (មានវីដេអូ)

(ភ្នំពេញ)៖ សារសម្លេងដ៏សំងាត់មួយត្រូវបានមនុស្សជំនិតបំផុតរបស់លោក សម រង្ស៊ី ទម្លាយឲ្យបណ្តាញព័ត៌មានដឹងនៅថ្ងៃនេះថា លោក សម រង្ស៊ី បានដាក់បទបញ្ជា និងគោលដៅធ្វើយ៉ាងណាកុំឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោះលែងលោក កឹម សុខា ពោលត្រូវរក្សាទុកលោក កឹម សុខា នៅក្នុងការឃុំឃាំង ហើយបញ្ជាក់ថា នៅពេលលោក កឹម សុខា ទទួលបានសេរីភាពពេញពេលនោះលោក កឹម សុខា នឹងបាក់បែកពី សម រង្ស៊ី ។

នៅក្នុងសារសម្លេងសំងាត់៣០វិនាទី ដែលឆ្លងឆ្លើយជាមួយលោក ឡុង រី អតីតមេអង្គរក្សរបស់លោក សម រង្ស៊ី ដោយមានខ្លឹមសារទាំងស្រុង៖ «អ្វីដែលសំខាន់ពេលណា កឹម សុខា ទទួលបានសេរីភាពពេញលេញភ្លាម គឺថា កឹម សុខា ចង់បែកបាក់ពី សម រង្ស៊ី ហើយ, ជាគោលដៅនៅតែរក្សាលោក កឹម សុខា ឲ្យនៅក្នុងការឃុំឃាំង យើងត្រូវធ្វើឲ្យ ហ៊ុន សែន មិនដោះលែង កឹម សុខា ដាច់ខាត, អំពាវនាវឲ្យមន្រ្តីពីគណបក្សសិទ្ធិមនុស្សគឺមិនចាំបាច់សុំសិទ្ធពី ហ៊ុន ​សែន ដាច់ខាត»។

សូមស្តាប់សារសម្លេងសំងាត់ខាងក្រោមដែលលោក សម រង្ស៊ី ផ្ញើទៅកាន់លោក ឡុង រី តាមរយៈ WhatsApp​៖

https://youtu.be/TvTybJqzjZQ