ស.ស.យ.ក ស្រុក​បូទុកសាគរ ចុះសួរសុខទុក្ខ និងនាំយកថវិការមួយចំនួនឧបត្ថម្ភជូនអ្នកជំងឺ ដែលត្រូវរន្ទះបាញ់បាក់ឆ្អឹងដៃស្ដាំ

កោះកុង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ លោក​ សយ​ សុវណ្ណ​ សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ស្រុក​បូទុកសាគរ និង​លោក​ ចាន់​ រដ្ឋា​ រួមសហការជាមួយលោក ប៊ុត ងុក មន្ត្រីយោធាស្រុក បានដឹកនាំសមាជិក ស.ស.យ.ក ស្រុក​ និង ស.ស.យ.ក ឃុំតានូន បានចុះសួរសុខទុក្ខ និងនាំយកថវិការមួយចំនួនឧបត្ថម្ភជូន អ្នកមីង សាយ ហ៊ា ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិតានូន ឃុំតានូន ដែលត្រូវរន្ទះបាញ់បាក់ឆ្អឹងដៃស្ដាំ៕