ជនបង្កការផ្ទុះអាវុធ នៅក្លឹបលុច្សសារី បានចូលមកបង្ហាញខ្លួន នៅអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅខណៈម៉ោងប្រមាណ ១៦៖០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកស្រី ញ៉ែម មរកត ដែលជាម្តាយជនសង្ស័យនាំយកកូនមកដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕