ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​របួស​ទាំងពីរ​នាក់​

ភ្នំពេញ​៖ ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​មកដល់​ផ្លូវ​កោង​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​បែកក្បាល​ធ្ងន់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ចូល​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះបន្ទាន់​បានដឹង​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវបាន​ជនរងគ្រោះ​រងរបួស​ស្រាល​បាន​ជិះ​តាម​ក្រោយ​រថយន្ត​សង្គ្រោះបន្ទាន់​ទៅកាន់​មន្ទី​ពេទ្យ​៕