ពន្ឋកាត់ទុក (១%) ត្រូវបានដកចេញជាផ្លូវការហើយលកាលពីម្សិលមិញនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៩ ខែ ឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចដកចេញនូវ “ពន្ឋកាត់ទុក ១%” ចេញ  ហើយការដកពន្ធនេះ ត្រូវបានដាក់ចូលជាធរមានហើយកាលពីម្សិលមិញនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ ២០១៩ នោះឡើយ។ នេះបើរយោងទៅតាមការបង្ហោះជាសារធារណៈ តាមបណ្តាញសង្គម Facebook Page ផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការសម្រេចនេះធ្វើរឡើង ដើម្បីជាការលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់អោយបានទទួលផលចំណេញកាន់តែច្រើន។

គួបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងប្រកាសជូនសេចក្តីណែនាំជាផ្លូវការដល់សាធារណៈ និងអ្នកធុរកិច្ចទាំងអស់អោយបានជ្រាបជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ក្នុងសារបង្ហោះនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់បណ្តាក្រុមហ៊ុនជប៉ុនជាច្រើន ដែលបានអញ្ជើញមកជួប សម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani, Tokyo ក្នុងបំណងបង្ហាញពីការគាំទ្រ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សម្តេចក៏បានអំពាវនាវអោយ ក្រុមហ៊ុនឯកជន និងវិនិយោគទុនទាំងអស់នៅកម្ពុជាពង្រឹងនិងបន្តចូលរួមបង់ពន្ឋជូនរាជរដ្ឋាភិបាលអោយបានត្រឹមត្រូវ និងអោយបានគ្រប់ៗគ្នា៕ ដោយ កន ចំណាន