ផ្អើលទាំងប្រលឹម! បុរសម្នាក់មានជំងឺប្រចាំកាយ សម្រេចចិត្តចង.កសម្លាប់ខ្លួន ចារអក្ខរាលាប្រពន្

(កំពង់ឆ្នាំង)៖ មានករណីចង.កសម្លាប់ខ្លួន ហើយបានបន្សល់អក្ខរាមួយឃ្លា ជូនប្រពន្ធ! ចន្លោះម៉ោង ៣ទៅម៉ោង ៤រសៀលនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩​ ហេតុការណ៍នេះ កើតឡើងក្នុងខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះ ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង មូលហេតុ មានរោគប្រចាំកាយព្យាបាលមិនជា។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យបញ្ជាក់ថា ស្លាប់ដោយសារចង.កពិតប្រាកដមែន ពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕