ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញនឹងត្រូ​វបិទមិនឲ្យរថយន្ដគ្រប់ធនធ្វើចរាចររយៈពេល ៧០​ថ្ងៃ

(ភ្នំពេញ)៖ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយជូនចំពោះ បងប្អូនដែលដំណើរតាមស្ពានសឡា បណ្តោយ​ផ្លូវលេខ 5C ចាប់ពី​ផ្លូវ​លេខ២៧១ ដល់​ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅ​ព្រំប្រទល់ខណ្ឌ​សែនសុខ និង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ឲ្យបានជ្រាប់ថា៖

ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ដែលតែងតែជន់លិចក្នុងរាជធានីភ្នំពេញ និងដោយពិនិត្រឃើញថា សា្ពនឆ្លងកាត់ប្រឡាយស្ទឹងមានជ័យមានសភាពទ្រុឌទ្រោម​ និងមានទំហំតូច ដែលធ្វើឲ្យស្ទះទឹកនៃប្រឡាយស្ទឹងមានជ័យនោះ ពេលនេះរដ្ឋបាលរាជធានីភ្នពេញ បានចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ 5C ដែលមានទំហំ​មុខកាត់ ២.៥ម៉ែត្រ x ២.៥ម៉ែត្រ ចំនួន​បីជូរ​ ដើម្បីរំដោះទឹកចេញពីភាគខាងត្បូងព្រលានយន្ដហោះភ្នំពេញ ពិសេសតំបន់ផ្លូវលេខ២០០៤ ផ្លូវណ័រប្រ៊ិត ផ្លូវដូងងាប​ គិតចាប់ពីថ្ងៃទី ចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រហូតដល់ការដ្ឋានត្រូវបានបញ្ចប់ មានរយះពេលចំនួន ៧០ ថ្ងៃ ដោយមិនអនុញ្ញាតឲ្យរថយន្ដគ្រប់ប្រភេទឆ្លងកាត់លើផ្លូវខាងលើនេះឡើយ លើកលែងទោចក្រយាន្ដយន្ដ (ម៉ូតូ) តែប៉ុណ្នោះ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញក៏សុំការយោគយល់ពីរសំណាក់បងប្អូនដែលធ្វើដំណើរលើផ្លូវនេះផងដែរ ហើយក៏បានបើកផ្លូវពង្វាងផងដែរដែលមាននៅក្នុងផែនទីខាងក្រោមៈ