Huawei បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្មីមួយនៅចិន ដើម្បីពង្រឹងវិស័យបច្ចេកវិទ្យារបស់ខ្លួនឲ្យកាន់តែខ្លាំង

បរទេស៖ ក្រុមហ៊ុន Huawei បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅក្នុងទីក្រុង Hefei នៃខេត្ត Anhui ស្ថិតនៅភាគ ខាងកើត ប្រទេសចិន ដើម្បីអភិវឌ្ឍវិស័យ 5G បញ្ញាសប្បនិម្មិត (AI) និងផលិត ប្រព័ន្ធឌីជីថលនានា។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។

យោងតាមមន្ត្រីនៅក្នុងទីក្រុង Hefei មជ្ឈមណ្ឌលស្រាវជ្រាវនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យនៅ ក្នុងតំបន់ ក៏ដូចជាវិទ្យាសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងនោះមានដូចជាសាកល វិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន (USTC) ជាដើម។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និង USTC បានចាប់ផ្ដើមតាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ នៅពេលដែលភាគីទាំងពីរ បានបង្កើតវិទ្យាស្ថានព័ត៌មានវិទ្យាមួយរួមគ្នា។ ភាគីទាំង២ក៏បានដឹកនាំការសិក្សា លើគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រច្រើនជាង១៥០ ខណៈ Huawei គឺជាអ្នកផ្ដល់ការងារឱ្យនិស្សិតបញ្ចប់ ការសិក្សាពី USTC ធំបំផុត រហូតដល់ទៅ១,០០០នាក់ ដែលកំពុងបម្រើ ការងារ ក្នុងក្រុមហ៊ុនយក្សចិន មួយនេះ។

ក្នុងនាមជាសាកលវិទ្យាល័យនាំមុខគេមួយនៅក្នុងប្រទេសចិន USTC នឹងបង្កើតកិច្ចសហការឱ្យកាន់តែ ស៊ីជម្រៅជាមួយ Huawei លើវិស័យជាច្រើនក្នុងនោះរួមមាន បញ្ញាសប្បនិម្មិត (AI) ទូរគមនាគមន៍ឥត ខ្សែ (wireless communication), រ៉ូបូត និងបច្ចេកវិទ្យាកូដ (coding technology) ជាដើម៕