ឯកឧត្តម គួច វែងស៊្រុន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ:

ឯកឧត្តម គួច វែងស៊្រុន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ:នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដោយទទួលបានសំណូមពរ ២ គឺស្នេីផ្លូវក្រាលគ្រួសក្រហម និងទឹកស្អាត។

១/ បញ្ហាទឹកស្អាត គឺបន្តប្រេីប្រាស់អណ្តូង និងស្រះទឹកពីរកន្លែងដែលមានស្រាប់ ហេីយក៏មិនទាន់មានការខ្វះខាតដែរ ហេីយករណីនេះនឹងបន្តសិក្សាលទ្ធភាពក្នុងការតបណ្តាញទឹកមកផ្គត់ផ្គង់តាមក្រោយ

២/ បញ្ហាស្នេីសុំក្រាលគ្រួសក្រហម លេីផ្លូវលំ គឺបងប្អូនក្នុងភូមិមានការឯកភាពស្ទេីរទាំងស្រុង នៅសល់តែអ្នកមីងម្នាក់ គាត់មិនព្រមចូលរួមបរិច្ចាគដីមុខផ្ទះ ដោយខិតចូលកន្លះម៉ែត្រ ដេីម្បីពង្រីកផ្លូវឲ្យគ្រប់ស្តង់ដារ ដែលនាំឲ្យរាំងស្ទះក្នុងការអភិវឌ្ឍ។ ចង់បានផ្លូវធំ ស្រួលធ្វេីដំណេីរ តែមិនព្រមរួមចំណែកដូចគេ តេីធ្វេីម៉េចបានទៅ? ក្រុមការងារបានចុះទៅជួប ពន្យល់ ហេីយស្នេីសុំ តែគាត់នៅតែមិនព្រម ដូចនេះផ្លូវនេះ គឺមិនទាន់អាចធ្វេីបាននោះទេ។