រន្ធត់ណាស់!!! រថយន្តក្រឡុកស៊ីម៉ង់ត៍បុកលោកគ្រូបង្រៀនម្នាក់ ដាច់ជាច្រើនកំណាត់ ស្លាប់យ៉ាងសាហាវ

(ព្រះសីហនុ)៖ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃ២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវបេតុងចុះពីសង្កាត់លេខ១ មករោងចក្រ័អូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកកិនម៉ូតូមួយគ្រឿង រួចជ្រុលបុកចូលការដ្ឋានសំណង់មួយកន្លែង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ កក ភេទប្រុស មានមុខរបរ ជាគ្រូបង្រៀន ត្រូវបានរថយន្តកហរឡុកស៊ីម៉ង់ ក្រុមហ៊ុន SCC ដាច់ហ្រ្វាំងបុកសង្កត់ពីលើ បណ្តាលឲ្យជនរងគ្រោះ ដាច់ជាពីបីកំណាត់ នៅជាប់ខាងក្រោមរថយន្ត។

ដំណើររឿង៖ នៅមុនកើតហេតុគេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿង ពណ៌សបើកចុះចំណោទយ៉ាងលឿន ក៏បុកម៉ូតូពេញទំហឹង ដោយអូសទាំងជនរងគ្រោះ និងម៉ូតូចូលក្នុងការដ្ឋានសំណង់មួយកន្លែង បណ្តាលជនរងគ្រោះដាច់ជាពី បីកំណាត់កៀបជាប់ខាងក្រោមរថយន្ត ចំណែករថយន្ត និងម៉ូតូខូចខាតយ៉ាងដំណំ៕