សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌិត សម រង្ស៉ី ជាអ្នកជួយឱ្យសម្តេចបានកាន់អំណាចបានយូរអង្វែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទណ្ឌិត សម រង្ស៉ី ជាអ្នកជួយឱ្យសម្តេចបានកាន់អំណាចបានយូរអង្វែងតាមរយៈការជួយធ្វើវិសោធនកម្មច្បាប់ដោយយកសំឡេង ៥០ បូក១ នៅក្នុងរដ្ឋសភា។

ការថ្លែងនេះធ្វើឡើងក្នុងឳកាស សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ៕