អាចទេត្រឹមសុំជួយ Share ម្នាក់មួយដើម្បីលើកទឹកចិត្តគាត់ និងផ្សព្វផ្សាយពីសិល្បៈខ្មែរយើង! ពិតជាមានសមត្ថភាពខ្ពស់មែន ការសម្តែងសិល្បៈបង្វិលកង

សៀមរាប៖ កាលពីពេលកន្លងទៅ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Sothea Chan (បងណីត) បានបង្ហោះវីដេអូមួយ នៃការសម្តែងរបស់ប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការបង្វិលកងយ៉ាងស្ទាត់ជំនាញ រហូតដលថ្នាក់អ្នកទស្សនាផ្ទាល់នៅទីនោះ សឹងតែមិនព្រិចភ្នែក ព្រោះមើលទៅពិតជាល្អមើលខ្លាំងណាស់។

ម្ចាស់ហ្វេសប៊ុករូបនេះក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖ “ពិតជាមានសមត្ថភាពខ្ពស់មែន ការសម្តែងសិល្បៈបង្វិលកង ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ អាចទេត្រឹមសុំជួយ Share ម្នាក់មួយដើម្បីលើកទឹកចិត្តគាត់ និងផ្សព្វផ្សាយពីសិល្បៈខ្មែរយើង”។ មកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ វីដេអូរបស់ប្អូនស្រីម្នាក់នេះ មានអ្នកចូលទស្សនាជាង ២លានដងបាត់ទៅហើយ ហើយក៏មានការចែករំលែកតគ្នាដល់ទៅរាប់មុឺនដងឯណោះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាប្អូនស្រីម្នាក់នេះ បង្វិលកងបានល្អយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៕