អំណាចគណ:អភិបាលខេត្ត ស្រុក មេឃុំ ចំនួន៤ ជួយប្រជារាស្ត្រខ្លួនឯងមិនបាន ប្រជារាស្ត្រសុំកិច្ចអន្តរាគមន៍ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយគាត់ផង រឿងទាហ៊ានk88 យកដីអាស្រម និងដីរបស់ពួគគាត់

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន ៣ ភូមិ បានផ្ទុះការតវ៉ាសាជាថ្មីទៀត ខណៈដែលបានទទួលដំណឹងថាក្រុមទាហ៊ានការ 88 រួមនិង មន្ត្រីសុរិយោដីបានធ្វើការចុះវាស់វែងដីធ្លីរបស់ពួកគាត់យកធ្វើជាកម្មសិទ្ធិ។

កន្លងមករដ្ឋបាលខេត្តកំពង់ឆ្នាំង មានមេឃុំចំនួន៤ និងប្រជាពលរដ្ឋ ធ្លាប់បានទទូចចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាពិនិត្យលទ្ធភាព រក្សាទុកដី និង ភ្នំទាំងអស់នេះ អោយនៅជាសម្បត្តិសាធារណៈ ជាធម្មតា ដូចសព្វថ្ងៃសម្រាប់ ព្រះសង្ឃ និង ប្រជាពលរដ្ឋអាស្រ័យផលទៅតាមប្រពៃណីទំនៀមទំលាប់ដោយកក្តីអនុគ្រោះ។ ប៉ុន្តែនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមទាហ៊ាន k88 រួមនិងមន្ត្រីរៀបចំដែនដី បានចុះមកធ្វើការវាស់វែងដីក្នុងតំបន់នោះ ធ្វើអោយប្រជារាស្ត្រផ្ទុះការតវ៉ា។

-ក្រោយពីបានធ្លាយចេញនូវ (ស ជ ណ) ទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើឲ្យប្រជាពលរដ្ឋអាជ្ញាធរ៤ឃុំ និងព្រះសង្ឃ/គណៈកម្មការ/អាចារ្យ/ពុទ្ធបរិស័ទ/ចំណុះអាស្រមបង្គោលកីស្រីម៉ៅ ចំនួន ២០០នាក់ មានការខកបំណងយ៉ាងខ្លាំង ។
មិនត្រឹមប៉ុណ្ណោះ(ស ជ ណ) បានបញ្ជាក់ថាលុបដីដែលមានការទន្ទ្រានកាន់កាប់ពេលថ្មីៗនេះ ដែលជ្រកក្រោមស្លាកគណបក្សប្រជាជនកម្ពុជាថែមទៀតផង ខណ:ដែលពួកគាត់បានកាន់កាប់យូរមកហើយ។(សូមពិនិត្យខ្លឹមសារ ស ជ ណ)។

សូមរំលឹកថា នៅឆ្នាំ ២០១២ ក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចែកប័ណ្ណកម្មសិទ្ធិដីដែលបានវាស់វែងដោយក្រុមយុវជនស្ម័គ្រចិត្តរបស់សម្តេច នៅលើទីតាំងព្រលានយន្តហោះនោះ សម្ដេចតេជោ បានប្រកាសស្នើសុំព្រះមហាក្សត្រលុបចោលតំបន់សហគ្រាសសេរីវិញ ដោយព្រះរាជក្រឹត្យថ្មីៗ លេខ នស/រកត /១០១២/ ៩៤៧ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១២ ស្ដីពីការ នរាករណ៍ តំបន់សហគ្រាសសេរី រក្សាទុកដី សម្រាប់ស្នូល របស់ព្រលានយន្តហោះត្រឹមតែ (១៤១៥ ហិកតា) តែប៉ុណ្ណោះ ចំណែកដីក្រៅពីនេះប្រគល់ជូនប្រជាពលរដ្ឋវិញ ដែលត្រូវបានអាជ្ញាធរ និង ប្រជាពលរដ្ឋអបអរសាទរយ៉ាងខ្លាំង។

អាជ្ញាធរខេត្តធ្លាប់បានបញ្ជាក់ថា ក្រសួងការពារជាតិ មិនមានឯកសារច្បាស់លាស់ ស្ដីពីការកាន់កាប់គ្រប់គ្រងដីតំបន់នេះពីមុនមកដើម្បីពន្យល់អាជ្ញាធរខេត្ត និង ប្រជាពរដ្ឋ ឲ្យពួកគាត់បានយល់នោះទេ ។

ក្នុងនោះក្រុមការងារក្រសួងការពារជាតិគ្រាន់តែបានចង្អុលបង្ហាញថាដីឃ្លាំងកា៨៨ មានទំហំ ២៦៨ ហិកតា។

-តាមប្រពៃណីទំនៀមទំលាប់ពីបុរាណមក ប្រជាពលរដ្ឋដែលរស់នៅជុំវិញភ្នំខាងលិច ក្រុងកំពង់ឆ្នាំង តែងតែអាស្រ័យផលពីធនធានធម្មជាតិ នៅតំបន់ភ្នំនេះដូចជាឃ្វាលគោ ក្របី រកទំពាំងនិងកាប់អុសជាដើម។

-ប្រសិនបើក្រសួងការពារជាតិ នៅតែបន្ត រៀបចំឃ្លាំងកា៨៨ នោះពិតជាប៉ះទង្គិចសន្តិអារម្មណ៍អាជ្ញាធរ ប្រជាពលរដ្ឋខ្លាំង ហើយមានការថ្នាំងថ្នាក់ដល់រដ្ឋាភិបាលទៀត។

-ការរៀបចំឃ្លាំងទុកដាក់គ្រាប់ផ្ទុះ នៅកន្លែងនេះ រដ្ឋបាលខេត្ត យល់ឃើញថាជាទីកន្លែងមិនសមស្រប ពីព្រោះភូមិសាស្រ្ត នេះនៅកៀក ប្រមាណ ៧ គីឡូ ពីក្រុងកំពង់ឆ្នាំង និងនៅក្បែរតំបន់នោះក៏មានប្រជាពលរដ្ឋរស់នៅច្រើនជុំវិញ។

-គណៈអភិបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត បានស្នើសុំទទូចបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាពិនិត្យលទ្ធភាព រក្សាទុកដី និង ភ្នំទាំងអស់នេះអោយនៅជាសម្បត្តិសាធារណៈ ជាធម្មតា ដូចសព្វថ្ងៃសម្រាប់ ព្រះសង្ឃ និង ប្រជាពលរដ្ឋអាស្រ័យផលទៅតាមប្រពៃណីទំនៀមទំលាប់ផងដែរ ៕ សុក្ខារិន កំពង់ឆ្នាំង