រថយន្តបុកបន្តកន្ទុយគ្នា៤គ្រឿងមានអ្នករងរបួស១៧នាក់ក្នុងនោះ៥នាក់រងរបួសធ្ងន់

(ស្វាយរៀង)៖ មានអ្នករងរបួសធ្ងន់៥នាក់និងរងរបួសស្រាល១២នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅភូមិ ថ្នល់កែង កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងនៅវេលាម៉ោង៦ៈ៤០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដែលបណ្តាលមកពីរថយន្តស្ទួចថយក្រោយទទឹងផ្លូវជាតិ ស្របពេលនោះមានរថយន្តកំពុងធ្វើដំណើរតាម៣ទៅ៤គ្រឿងបង្ខំចិត្តជាន់ហ្វ្រាំង បណ្តាលឲ្យបុកបន្តកន្ទុយគ្នាតែម្តង។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនមានរថយន្តស្ទួចមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E 6026 ថយក្រោយមកលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាបខេត្តស្វាយរៀង(ទទឹងថ្នល់)ស្រប់ពេលនោះមានរថយន្តហាយឡែនឌ័រ ពណ៌ ទឹកមាស ពាក់ស្លាកលេខ 2AR 9861ជាន់ហ្វ្រាំងជាប់ហើយពេលនោះមានរថយន្តសាំយ៉ុង២គ្រឿងមកពីក្រោយបណ្តាលអោយបុកបន្តកន្ទុយគ្នារហូតដល់មានអ្នករងរបួសតែម្តង។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចខាងដោយមានរថយន្តប្វ្រាំងខាងមុខរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 2A3239 ប្វ្រាំងមិនជាប់ទៅបុករថយន្តហាយឡែនឌ័រពីក្រោយហើយស្របពេលនោះមានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q 4946មួយគ្រឿងទៀតបុករុញពីក្រោយរថយន្ត​សាំយ់ុង​ពណ៌លឿង បណ្តាលឲ្យមានរងរបួសនិងសន្លប់តែម្តង។

បើយោងតាមប្រភពនៅកន្លែងកើតហេតុដដែលបានបញ្ជាក់ទៀតតថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើមានកម្មករកម្មការិនីជាច្រើននាក់ក្នុងរថយន្តសាំយុងដែលបំណងជិះទៅធ្វើការហើយក្នុងនោះមានអ្នករងរបួសចំនួន១៧នាក់ និងម្នាក់ដោយដាច់សសៃរកែងជើងផងដែរ។ហើយម្ចាស់រថយន្តទាំងអស់មានបម្របសម្រួលគ្នាដោយយករថយន្តទៅធ្វើ។ អ្នករងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូស្ថិតក្នុងក្រុងបាវិត៕