សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង រកឃើញសត្វត្រកួត៣៥៦គីឡូក្រាម និងអណ្តើក២៨៦គីឡូក្រាម

(ភ្នំពេញ)៖ រថយន្តម៉ាកតូយ៉ូតា ស៊ីណាមួយគ្រឿង ដឹកសត្វព្រៃខុសច្បាប់ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញធ្វើការបង្ក្រាប ដកហូតបានសត្វព្រៃមួយចំនួនធំ ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចបានឃាត់រថយន្តម៉ាកតូយ៉ូតាស៊ីណា ឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ – 9751 ដឹកសត្វព្រៃខុសច្បាប់ រួមមាន៖ ត្រកួត៣៥៦គីឡូក្រាម អណ្តើក២៨៦គីឡូក្រាម បើកបរដោយឈ្មោះ ឈាង រ៉េត ភេទប្រុស អាយុ៥៨ឆ្នាំ ដែលមានអាស័យដ្ថានឃុំត្រឡាច ស្រុកត្រាំង ខេត្តតាកែវ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងអនុវត្តតាមនិតិវិធី៕