នាំគ្នាផ្អើលឆោឡោ ខណៈប្រទះឃើញស្ត្រីម្នាក់ ចងកម្លាប់ខ្លួនលើដើមអំពិល!

(បាត់ដំបង)៖ ប្រទះឃើញស្ត្រីម្នាក់ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នាំគ្នាផ្អើលឆោឡោ កាលពីវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅចំណុចភូមិសួស្តី ឃុំតាលាស់ ស្រុកមោងប្ញស្សី។

ជនរងគ្រោះឈ្មោះ ទូច សោភ័ណ្ឌភេទ ស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិកើតហេតុ បានកន្សែងពោះ ចង.កសម្លាប់ខ្លួនលើដើមអំពិល បណ្តាលឲ្យស្លាប់ មូលហេតុជនរងគ្រោះមានជំងឺសសៃប្រសាទ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច ប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕