រដ្ឋាភិបាលចេញអនុក្រឹត្យ អោយប្រើប្រាស់ស្លាកលេខពិសេសហើយ

(ភ្នំពេញ)៖ មុននេះបន្តិចរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការចុះបញ្ជីបណ្ណសំគាល់យាន្តជំនិះ និងបំពាក់ស្លាកលេខសំគាល់យាន្តជំនិះ ដោយអនុក្រឹត្យថ្មីនេះបានបង្ហាញពីគំរូស្លាកលេខពិសេសរបស់រថយន្ត ថែមទៀតផង ដែលមានគោលបំណងកំណត់បទប្បញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ នៅក្នុងប្រទេសកម្ពុជា។