ស្នងការនគបាលខេត្តកំពង់ឆ្នាំងចុះសាកសួសុខទុកមន្ត្រីនគាលខេត្តកំពង់សម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ

កំពង់ឆ្នាំង ៖ គ្រឿងសម្ភាររួមនិងថវិការត្រូវបានស្នងការនគបាលខេត្តកំពង់ឆ្នាំងនាំយកទៅប្រគល់ជូនដោយផទាល់ដៃមន្ត្រីនគបាលខេត្តម្នាក់ដែលកំពង់សម្រាកព្យាបាលជម្ងឺនៅមន្ទីពេទ្យកាល់ម៉ែត្រ ។

ការចុះសាកសួសុខទុកនេះធ្វេីឡេីងនៅរសៀលថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៩​​បានចុះទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ បួរ​ សាវ៉ាត​ នាយរងការិយាល័យសរុបផែនការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ និងជាជំនួយការរបស់លោកស្នងការនគបាលខេត្ត ដែលមានជម្ងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែត។​

ស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោខូវលី បាននាំយកគ្រឿងសម្ភារនិងជួយឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន​ រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ​ មន្ត្រីនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង​សរុបជាទឹកប្រាក់ចំនួន​ ២លានរៀល​ និងប្រាក់ដុល្លារចំនួន​ ៥០០ដុល្លារ​ និងគ្រឿងបរិភោគមួយចំនួនទៀត ជូនដល់លោកវរសេនីយ៍ទោ​ បួរ​ សាវ៉ាត​ ​ដេីម្បីជួយរំលែកលេីការចំណាយផ្សេងៗក្នុងការមេីលថែទាំ​ និងព្យាបាលជម្ងឺនេះ។

ក្នុងឱកាសនោះដែរស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី បានជួបពិគ្រោះយោបល់ពីស្ថានភាពជម្ងឺ​ជាមួយលោកវជ្ជបណ្ឌិតដែលកំពុងព្យាលបាលជម្ងឺ​ ហេីយក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានខិតខំយកចិត្តទុកដាក់តាមដានព្យាបាលជម្ងឺរបស់លោកវរសេនីយ៍ទោ​ បួរ​ សាវ៉ាត​ ផងដែរ៕